ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ រៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ


នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ បានរៀបចំពិធីជប់លៀងជាកិត្តិយសជូនចំពោះឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងពីរ (កម្ពុជា-ថៃ) នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។


គណៈប្រតិភូ នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយឯកឧត្តម អនុធីន ឆានវីរ៉ៈគូន បន្ទាប់ពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ នឹងបន្តអញ្ជើញធ្វើជាសហប្រធាន ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្អែកនេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ៕

























Previous Post Next Post