ភ្នំពេញ : ទីតាំងល្បែងស៊ីសងមាន់និងឡូតូ តាមប្រព័ន្ធអនឡាញ កំពុងបើកលេងយ៉ាងរលូន ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ
តាមសម្ដីប្រជាពលរដ្ឋ បានលើកឡើងថា សង្ស័យអាជ្ញាធរមិនចុះបង្ក្រាបឬ មួយសង្ស័យត្រូវថ្នាំសណ្ដំ មេបនល្បែងហើយមើលទៅ បានជាសំងំរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនលឺបែបនេះ?មហាជនក្នុងខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថាមូលហេតុដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចក្នុង ខណ្ឌពោធិ៍សែនជ័យរក្សាភាពស្ងៀមស្ងាត់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ ពីកន្លែងខាងលើនេះ សង្ស័យតែអាជ្ញាធរ និងសមត្ថកិច្វក្នុងខណ្ឌពោធិ៍សែនជ័យមានការត្រូវរូវគ្នាទេដឹង? ទើបបានជាអស់លោករក្សាភាពស្ងៀម ស្ងាត់ បែបនេះ។
ពលរដ្ឋក្នុង ពោធិ៍សែនជ័យ បានសំណូមពរ ដល់ លោកអធិការខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់វិធានការ ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ ខាងលើនេះផងទាន ដើម្បីស្របតាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ៕