ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ​ ឃុន​ ឌីម៉ា ដែលបានវះកាត់ព្យាបាលរបួសជង្គង់ដោយជោគជ័យ!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ​ ឃុន​ ឌីម៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ព្យាបាលរបួសសរសៃជង្គង់ដោយជោគជ័យ កំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ២លានរៀល ទឹកសុទ្ធ០៤កេស, ផ្លែឈេី ០១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕



Previous Post Next Post