នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើកម្រៃសេវាអត្តសញ្ញាណកម្មនិងសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
កិច្ចពិភាក្សានេះ ធ្វើឡើងលើរបៀបវារៈចំនួនពីរគឺ ១. ពិនិត្យលើសេវាទាំងអស់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (កំណត់លើរយៈពេលនៃការផ្តល់ និងកម្រៃសេវា ដោយចែកចេញជាពីរប្រភេទគឺ ការផ្តល់ជូនសេវានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) ២. ពិនិត្យសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលគ្រប់អាយុ១៥ឆ្នាំឡើង ត្រូវមកដាក់ពាក្យស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់សុពលភាពរយៈ ១០ឆ្នាំ)។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត៕
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម