ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អញ្ជើញបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៣ និង បណ្តាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។  

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានថ្លែងថា ការចុះធ្វើសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ បណ្តាអង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺជាការវាយតម្លៃលើកិច្ចការទៅតាមជំនាញនីមួយៗនិងកែលំអរ រកចំណុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារ៖ ១-ការគ្រប់គ្រងកម្លាំង ២-ការគ្រប់គ្រងហិរញ្ញវត្ថុ ៣-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ៤-ពិនិត្យការងាររដ្ឋបាលទូទៅ។









ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ដែលបានចូលរួមជួយសហការគ្នាបានល្អជាមួយក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមក អោយដំណើរការទៅបានយ៉ាងរលូន រហូតដល់បានបញ្ចប់តាមការរំពឹងទុកជាលទ្ធផលទទួលបានជោគជ័យយ៉ាងល្អប្រសើរស្របទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។ 

ជាលទ្ធផល ការចុះធ្វើសវនកម្ម ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ៕

Previous Post Next Post