ខេត្តព្រៃវែង៖ ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤នេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក រួមនិងកម្លាំងវរសនាតូចនគរបាលការពារព្រំដែនលេខ ៦០៧ ចុះល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗ ការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក “ង” នៅខេត្តព្រៃវែង ឆ្នាំ២០២៤ ។
ដើម្បីធានារក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ក្នុងពិធីនេះ ឱ្យប្រព្រឹត្តទៅបានដោយល្អប្រសើរ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ បានយកចិត្តដាក់បំផុត ក្នុងការបំពេញភារកិច្ចដ៏សំខាន់មួយនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។