ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឱកាសសម្រាប់យុវជនក្លាយជា សហគ្រិនឆ្នើម 🇰🇭 ចូលរៀនបានទាំងចំណេះដឹង និងមានឱកាសទទួលបានប្រាក់រង្វាន់ជ័យលាភីទៀតផង 🎁 —- —- —-

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលយុវជន ក្រោមប្រធានបទ « ជំរុញអានុភាពអនាគតសហគ្រិន-Empowering Tomorrow's Entrepreneurs » ដែលរៀបចំឡើងដោយ នាយកដ្ឋាន ហិរញ្ញវត្ថុ ផ្គត់ផ្គង់និងជំរុញសហគ្រិនភាព នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។


សូមជម្រាបថា ក្មួយៗយុវជនដែលចង់ចូលរួម
វគ្គបណ្តុះបណ្តាល ជំរុញអានុភាពអនាគតសហគ្រិន អាចស្កេនចុះឈ្មោះ ក្នុងឯកសារខាងក្រោម ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ហើយក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាប់រង្វាន់ជ័យលាភីលើកទឹកចិត្ត ចំនួន១០លានរៀល ឯក្រុមលេខ២ ទទួលបាន៤លានរៀល។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក.  និងនិស្សិត ដែលមកពីបណ្ដាសាកលវិទ្យល័យប្រមាណ ៤០០នាក់ ផងដែរ។



Previous Post Next Post