ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ពិតជាខ្លាំងមែនទីតាំងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងតែបើកដំណើរការប្រមូលផ្ដុំគ្នាលេងយ៉ាងរលូននៅក្នុង ស្រុកកងមាស ខេត្តកំពង់ចាម !!! ដោយមិនមានសមត្ថកិច្ចចុះបង្ក្រាននៅឡើយ


ស្រុកកងមាស ខេត្តកំពង់ចាម ៖ ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងអនាធិបតេយ្យ មិនឃើញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបសោះឡើយ?

ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង មាន់ជល់តាមប្រព័ន្ធអនឡាញស្ថិតនៅផ្លូវ ឃុំអណ្ដូងដៃ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម !!!

ក្រុមអ្នកញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង។
បើតាមប្រភពព័ត៏មានពីរប្រជាពលរដ្ឋដែលឲ្យដឹងថា ចាប់តាំងពីមានល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ  គាត់មានការភ័យព្រួយចំពោះកើតនៅអំពើចោរកម្មនៅក្នុងភូមិឃុំរបស់គាត់ ហើយគាត់ថាសព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបស់គាត់ មានបង្កឡើងនៅអសន្តិសុខជានិច្ចរៀងរាល់ថ្ងៃ
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សំណូមពរទៅដល់ លោកអធិការ ស្រុកកងមាស សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ទីតាំងល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញ  ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕
Previous Post Next Post