ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ព្រមទាំងប្រតិភូកាកបាទក្រហមកម្ពុជា

ខេត្តពោធិ៍សាត់÷នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ព្រមទាំងប្រតិភូកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រតិបត្តិសាខា អនុសាខាជាច្រើនទៀត  បានអញ្ជើញចូលរួម ក្នុងពិធីដាំកូនឈើចម្រុះ ចំនួន២០០ដើមនិងផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់អតីតយុទ្ធជន ជនមានពិការភាព និងងាយរងគ្រោះ ចំនួន១០០គ្រួសារ ដែលរស់នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវ ពុំ ចន្ទីនី ,ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយរីដា ព្រមទាំងប្រតិភូ បានជួបសំណេះសំណាល និងចែកជូនវត្ថុកំដរដៃ ដល់ក្រុមស្ម័គ្រចិត្ត ចំនួន២៥នាក់ គ្រូពេទ្យមណ្ឌលសុខភាព ចំនួន១០នាក់ ដោយម្នាក់ៗទទួលបានឃីត១កញ្ជប់ ក្នុងនោះមានមុង ភួយ ក្រមា សារុង និងថវិកា៥ម៉ឺនរៀល និងបានចែកជូនសៀវភៅ ប៊ិច ខ្មៅដៃ ដល់ក្មូយៗសិស្សានុសិស្ស ចំនួន២០០នាក់ នាពេលនោះផងដែរ៕





































Previous Post Next Post