ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើបឋកថាលើប្រធានបទស្តីពី “ ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ “ ជូនដល់មន្ត្រីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីរាជការការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ចេញផ្សាយ ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៤

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញធ្វើបឋកថាលើប្រធានបទស្តីពី “ ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ “ ជូនដល់មន្ត្រីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីរាជការការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នាសាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ការអញ្ជើញធ្វើបឋកថារបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលមានចែងក្នុងបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ការកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រសួង ដែលចាប់ផ្តើមពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ៕











Previous Post Next Post