ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម ហេង សួរ ប្រគល់រថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ដល់រដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម)៖ ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តកំពង់ចាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពងសៀម នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ចំនួន១ គ្រឿងដល់រដ្ឋបាលខេត្តកំពង់ចាមដែលតំណាងដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

ការផ្តល់ជំនួយជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់នាពេលនេះ មានគោលបំណងជួយសម្រួលដល់ប្រតិបត្តិការរបស់អាជ្ញាធរខេត្តកំពង់ចាមមួយកម្រិតបន្ថែមទៀតក្នុងការជួយសង្គ្រោះពលរដ្ឋក្នុងខេត្តនៅពេលមានអគ្គិភ័យ និងហានិភ័យនានា៕










Previous Post Next Post