ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះដោយបានចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០​នាក់នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដបានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះដោយបានចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០​នាក់នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ នេះជាសកម្មភាពមនុស្សធម៌ផ្តល់ស្នាមញញឹមដល់កុមារ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាតដើម្បីពួកគេមានសម្ភារប្រើប្រាស់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ។ 

ពិធីចែកអំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្សនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានរួមជាមួយសមាជិកកិត្តិយសនិងសមាជិកាសមាគមដែលជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួងរួមនឹងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដោយមានវត្តមានចូលរួមពីអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងក្រុមការងារ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល។ លោកជំទាវបានជូនពរក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកជំទាវ ទុយ សិរីរតនៈ នេត្រ​ភក្ត្រា បានថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមគាំទ្របេសកកម្មមនុស្សធម៌របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងបានផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕



















Previous Post Next Post