ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

អភិបាលខេត្តតាកែវ ណែនាំដល់មន្ត្រីក្រោមឱវាទ ជឿជាក់លើការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលស្របច្បាប់


ចេញផ្សាយ ថ្ងៃទី 

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានក្រុមអគិតិនិងយុវជនមួយចំនួនតូចនៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនិងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថាបានធ្វើអោយបាត់ទឹកដីទៅប្រទេសជិតខាង ហើយបើទោះបីជារាជរដ្ឋាភិបាលនិងអតីតនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានចេញមកធ្វើការពន្យល់យ៉ាងណាក៍ដោយ ក៏ពួកគេនៅតែមិនស្ដាប់និងបន្តញុះញង់អោយមន្រ្តីរាជការនិងប្រជាពលរដ្ឋក្នុងស្រុកនាំគ្នាក្រោកឡើងធ្វើបាតកម្មក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ដូច្នោះមន្រ្តីរាជការរបស់យើងត្រូវមានស្មារតីខ្ពស់និងមិនត្រូវចាញ់ឧបាយកលរបស់ក្រុមអគតិមួយចំនួនតូចនោះទេ។

នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅថ្ងៃព្រហសប្បត្តិ៍ ទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់មន្រ្តីរាជការទាំងអស់ ត្រូវមានស្មារតីខ្ពស់និងមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា អាជ្ញាធខេត្តក៍បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មាការរីនី ប្រជាពលរដ្ឋ អោយរក្សាភាពស្ងប់ស្ងាត់និងកុំអោយមានការប្រមូលផ្ដុំគ្នាខុសច្បាប់ ហើយក្នុងនាមអាជ្ញាធដែលទទួលខុសត្រូវលើសន្តិសុខសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាទៅរដ្ឋបាលក្រុងស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធតាមដានទប់ស្កាត់មិនអោយមានការប្រមូលផ្ដុំខុសច្បាប់នោះទេ។ បើមានករណីយ៍ប្រមូលផ្ដុំខុសច្បាប់យើងនិងអនុវត្តន៍ទៅតាមច្បាប់ដោយធ្វើការបង្រ្កាបតែម្ដង៕










Previous Post Next Post