ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីពិធី ប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តកំពង់ធំ

កំពង់ធំ ៖ ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័តកន អភិបាលខេត្តកំពង់ធំ។

ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ហេង សុផល ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវទទួលភារកិច្ចថ្មី។ លោកឧត្តមសេនីយ៍ត្រី ហេង សុផល មុនចូលកាន់តំណែងនេះ កាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលផែនសន្ដិសុខ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានចូលរួមអបអរសាទរជាមួយលោកឧត្តមសេនីយ៍ត្រី ហេង សុផល ដែលបានប្រកាសចូលកាន់តំណែងនៅពេលនេះ ហើយសូមកោតសរសើរចំពោះសមិទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមករបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី។ ឯកឧត្តម នួន ផារ័ត្ន ក៏បានផ្ដាំផ្ញើដល់ស្នងការថ្មី ត្រូវរក្សាសាមគ្គីផ្ទៃក្នុង ពង្រឹងកសាងអង្គភាព និងអភិវឌ្ឍន៍សមត្ថភាពរបស់មន្ដ្រី សំដៅចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលរក្សាបានសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខេត្តកំពង់ធំ រយៈពេល៣ឆ្នាំកន្លងមកនេះ ខណៈបញ្ហាសន្ដិសុខជាតិ ជាខ្នងបង្អែកដ៏រឹងមាំរបស់វិស័យផ្សេងៗ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បង្ហាញការគាំទ្រ និងឯកភាពចំពោះការប្ដេជ្ញាចិត្តរបស់លោកឧត្តមសេនីយ៍ត្រី ហេង សុផល ក្នុងនាមជាស្នងការថ្មី នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។









ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ដោយកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់រួមមាន៖

ទី១៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលថ្នាក់ដឹកនាំកំពូលៗរបស់បណ្ដាប្រទេសដទៃមកកម្ពុជា ហើយរៀបចំបានដោយរលូនគ្មានហេតុការណ៍ណាមួយកើតឡើងឡើយ

ទី២៖ ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេម និងប៉ារ៉ាហ្គេម ដែលធានាបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រតិភូកីឡាទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំដែលអញ្ជើញចូលរួម

ទី៣៖ ជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ សមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ព្រឹត្តិការណ៍សង្ក្រាន្ដនៅទូទាំងប្រទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកត់សម្គាល់ និងវាយតម្លៃសភាពការណ៍ ព្រមទាំងភាពជោគជ័យរបស់កម្ពុជា ដោយរក្សាសន្ដិភាព បូរណភាពទឹកដីបានយ៉ាងគត់មុត, ធានាបាននូវសន្ដិសុខផ្ទៃក្នុង និងស្ថាប័នកំពូលៗរបស់ជាតិ, បញ្ចៀសបានអំពើភេរវកម្ម ខណៈបណ្ដាប្រទេស៣៦ នៅលើពិភពលោកមានអំពើភេរវកម្មកើតឡើង រហូតដល់ជាង៣០០លើក, ការពារសុវត្ថិភាពថ្វាយព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ការពារព្រឹត្តិការណ៍សំខាន់ៗទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ចំនួន៣,៣៥៧លើក។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ដែលប្រព្រឹត្តដោយជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញសុខសន្ដិភាព ហើយត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។ លើសពីនេះ យកចិត្តទុកដាក់ការប្រមូលផ្ដុំគ្នាតវ៉ាផ្សេង ដូចជាបញ្ហាដីធ្លីជាដើម ដែលមិនត្រូវបណ្ដែតបណ្ដោយ ឬអូសបន្លាយនោះទេ ពោលត្រូវចាត់វិធានការបន្ទាន់ភ្លាមៗ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់បទល្មើសបច្ចេកវិទ្យា ដែលជាបទល្មើសមិនប្រពៃណី ខណៈបទល្មើសនេះក៏ជាក្ដីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅមូលដ្ឋានតែម្ដងដែលការយល់ដឹងនៅមានកម្រិត, បទល្មើសគ្រឿងញៀន ចោរកម្ម ក្មេងទំនើង, គ្រោះថ្នាក់ចរាចរណ៍ជាដើម។  មន្រ្តីនគរបាលមិនត្រូវរំលោភលើតួនាទីភារកិច្ច ដើម្បីតែផលប្រយោជន៍បក្ខពួករបស់ឡើយ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ។















ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញនូវការណែនាំមួយចំនួនបន្ថែមទៀត ដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមមាន៖

* ពង្រឹងតួនាទី និងការទទួលខុសត្រូវក្នុងការដឹកនាំកងកម្លាំងនគរបាល ពោលត្រូវដឹងសុខទុក្ខមន្ដ្រីក្រោមឱវាទ

* ពង្រឹងរបៀបរបបការងារ, ពិនិត្យមើលរចនាសម្ព័ន្ធ ធនធាន និងចុះតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក ប៉ុស្ដិ៍នគរបាលរដ្ឋបាល

* ត្រួតពិនិត្យវត្តមាន ការងារប្រចាំថ្ងៃ ប្រជុំប្រចាំខែដើម្បីត្រួតពិនិត្យ បែងចែកការងារ

* រក្សាកម្លាំងដែលមានស្រាប់ហាមផ្ទេរចេញពីប៉ុស្ដិ៍នគរបាលរដ្ឋបាល, វរការពារព្រំដែន, អន្ដរាគមន៍ និងសន្ដិសុខ

* កៀរគរសប្បុរសជនចូលរួមអភិវឌ្ឍន៍ទីតាំងបម្រើការងារទាំងនៅស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្ដិ៍នគរបាលរដ្ឋបាល

* ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងមន្ទីរអង្គភាពជុំវិញខ្លួន

* កាត់បន្ថយបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន, ជំរុញការងារអត្តសញ្ញាណកម្ម

* ត្រៀមកម្លាំង មធ្យោបាយសម្ភារផ្សេងៗ ដើម្បីជួយសង្គ្រោះដោយសារទឹកជំនន់

* ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព

* ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកាន់ខ្ជាប់នូវគោលការណ៍ ៣មិន ១រាយការណ៍៕

Previous Post Next Post