ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ

ចូលរួមប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ កក្កដាឆ្នាំ 2024
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យនិងវិក្រឹតការរាជធានីភ្នំពេញ។












គិតមកត្រឹមឆ្នាំសិក្សា២០២២-២០២៣ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សាសរុប ៤១៨នាក់  ស្រី ៣៤៤នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានសរុប ៤៧២នាក់ ស្រី ២៧៤នាក់ និងបានផ្ដល់កម្មវិធីលើកកម្ពស់គុណវុឌ្ឍិដល់គ្រូឧទ្ទេសមកពីសាលាគរុកោសល្យចំនួន ៦៧នាក់ ស្រី ៣២នាក់។ គរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ ហើយដែលនឹងត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់។
















រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា។


















Previous Post Next Post