
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៃសមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងពិធីពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌល ដឺ ព្រីមៀរ សែនសុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។សូមបញ្ជាក់ថា អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសមាគមស្បែកជើងកម្ពុជា ត្រូវបានជាប់ជាប្រធានសមាគមពាណិជ្ជករ និងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា សម្រាប់តំណែងអាណត្តិទី២។