ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

អបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៣ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។

គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ជាពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានដឹកនាំប្រទេសជាតិ ឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើន រហូតសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែងតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញបរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ លើសពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលមានទាំងលទ្ធភាព សមត្ថភាព បទពិសោធ និងភាពចាស់ទុំខាងនយោបាយ បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិ ឱ្យឆ្ពោះទៅកាន់ភាពសម្បូររុងរឿងថ្កុំថ្កើងដ៏ពិតប្រាកដ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា គ្រប់រូប។







ក្នុងនាមពលរដ្ឋខ្មែរមួយរូប ដឹងគុណ និងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាង ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ជាពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង៕

Previous Post Next Post