សូមជម្រាបថា ពិធីសម្ពោធជាផ្លូវការនូវស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នាពេលនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរាជរដ្ឋាភិបាល ឯកឧត្តម ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (MASATSUGO ASAKAWA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ ហើយក៏ជាដៃគូអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានធ្វើការជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦៦ និងបានក្លាយជាដៃគូអភិវឌ្ឍន៍ប្រកបដោយទំនុកចិត្ត។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទើបបានអនុម័តនូវយុទ្ធសាស្ត្រនៃភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០២៤-២០២៨ ដែលយុទ្ធសាស្ត្រនៃភាពជាដៃគូនេះនឹងជួយជំរុញល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅសម្រេចបានចក្ចុវិស័យកម្ពុជាឆ្នាំ២០២៣ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។