ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ និងសហការី ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤  និងសហការី ចូលជួបសម្តែងការគួរសម និងដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។

សូមជម្រាបថា មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី០៦-០៩ ខែមិថុនាខាងមុខនេះ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ ៤ ០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ 










Previous Post Next Post