ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅថ្លែងសុន្ទរកថាពិសេស ក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅប្រទេសថៃ

នៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីអញ្ជើញ ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។

អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា៕

















Previous Post Next Post