ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ស្ដ្រីម្នាក់ត្រូវបុរសម្នាក់ ចូលអារកសម្លាប់ដល់ក្នុងផ្ទះ រួចជនដៃដល់ចាក់សម្លាប់ខ្លួនតាមក្រោយ នៅបុរីពិភពថ្មីឈូកវ៉ាពីរ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមនៅក្នុងផ្ទះរបស់ខ្លួន ដោយសារតែបុរសម្នាក់ទៀតប្រដាប់ដោយកូនកាំបិងក្នុងដៃ ចូលទៅចាក់ជាច្រើនកាំបិត ប៉ុន្តែអត់ទាន់ដឹងថា ផ្ដើមចេញពីរឿងទំនាស់អ្វីនោះទេ។ ចំណែកឃាតកររូបនោះ ក្រោយពីចាក់សម្លាប់ជនរងគ្រោះរួចក៏បានអារកសម្លាប់ខ្លួន តែមិនស្លាប់នោះទេរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យតេជោសន្តិភាពដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះលេខ៣១ ផ្លូវ៣៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នារីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ មានប្ដីឈ្មោះ ហួ សុិន អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនកិនថ្ម ក្នុងខេត្តកំពង់ស្ពឺ។ នារីរងគ្រោះ និងប្ដីស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ហើយមានកូនប្រុស២នាក់ នៅក្នុងបន្ទុកគ្រួសារផងដែរ។

ជនដៃដល់ជាឃាតករឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់។ នៅពុំទាន់មានប្រភពណាមួយអះអាងឲ្យដឹងអំពីដើមចមដែលនាំឲ្យមានការចាក់សម្លាប់គ្នានេះ ផ្ដើមចេញពីរឿងអ្វីនៅឡើយទេ ហើយក៏មិនដឹងថា ឃាតករ និងស្រ្តីរងគ្រោះមានទំនាក់ទំនងអ្វីជាមួយគ្នាដែរ។







តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលកើតហេតុខណៈស្រ្តីរងគ្រោះកំពុងស្ថិតនៅសំយ៉ាបផ្ទះខាងមុខ ជនសង្ស័យក៏បានដើរចូលទៅធ្វើសកម្មភាពចាក់ជាច្រើនកាំបិត បណ្ដាលឲ្យនាងស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម។ បន្ទាប់មកជនដៃដល់មិនបានគេចខ្លួននោះទេ ក៏បានធ្វើអត្តឃាតអារ ក សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលឲ្យដួលដេកនៅក្បែរសពស្រ្តីរងគ្រោះ ប៉ុន្តែមិនស្លាប់ឡើយគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។បន្ទាប់មកគេបានបញ្ជូនជនដៃដល់ ទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗ រីឯកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចុះទៅកាន់ទីនោះធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ៕

Previous Post Next Post